Bootstrap
just now
Hello, world! This is a toast message.
ម៉ោងធ្វើការ:
7:30 - 17:30 (រៀងរាល់ថ្ងៃ)
ចូលគណនីប្រើប្រាស់
ចុះឈ្មោះ
EN
ខ្មែរ
☰
×
ផ្ញើបញ្ញើ
បញ្ញើក្នុងប្រទេស
បញ្ញើក្រៅប្រទេស
ទិញសម្ភារៈវេចខ្ចប់
ទទួលបញ្ញើ
ជួលប្រអប់
តាមដានបញ្ញើ
កញ្ចប់បញ្ញើដែលខកខាន
ការធ្វើដំណើរ
តាក់ស៊ីឯកជន
សំបុត្រ និងកាលវិភាគ
Airport Transfer
Shopping
ទីតាំងប្រៃណីយ៍
សម្រាប់អាជីវកម្ម
ផ្ញើទៅក្រៅប្រទេស៖
ប្រទេសនិងរយៈពេលដែលបញ្ញើនឹងទៅដល់
សូមទាក់ទងទៅលេខ ០២៣
៤២៨
០៨០ ដើម្បីណាត់ពេលទៅទទួលបញ្ញើ
ការណែនាំ និងជម្រើសនៃការវេចខ្ចប់បញ្ញើ
រៀបចំអាសយដ្ឋានកញ្ចប់បញ្ញើ
វត្ថុបញ្ញើដែលត្រូវបានហាមឃាត់ និង ជាប់កម្រិតកំណត់
តាមដានបញ្ញើរបស់លោកអ្នក
គណនាថ្លៃផ្ញើបញ្ញើ
PostPack
ដើម្បីឲ្យកញ្ចប់បញ្ញើរបស់លោកអ្នកទៅដល់ទីដោយសុវត្ថិភាព សូមអានការណែនាំក្នុងការវេចខ្ចប់។
ជ្រើសរើសប្រអប់ឲ្យបានសមរម្យ៖ សូមពិនិត្យថាអីវ៉ាន់របស់លោកអ្នកច្រកចូលក្នុងប្រអប់បានសមរម្យ(មិនចង្អៀតពេកនិងមិនរលុងពេក)។ ប្រើប្រអប់ដែលមានភាពមាំទាំនិងបិទស្កុតដែលស្វិតមិនងាយរហែក។
បើអីវ៉ាន់របស់លោកអ្នកមិនអាចដាក់ចូលក្នុងប្រអប់ធម្មតា សូមទៅកាន់សាខាប្រៃសណីយ៍ដែលនៅជិតលោកអ្នកដើម្បីឲ្យបុគ្គលិកយើងខ្ញុំផ្តល់ជាជំនួយ។
ដើម្បីការពារកុំឲ្យអីវ៉ាន់របស់លោកអ្នកវាចខូចទ្រង់ទ្រាយក្នុងពេលដឹកជញ្ជូន សូមប្រើក្រដាសកាតុងរឹងការពារមុនពេលវេចខ្ចប់។
ចំពោះអីវ៉ាន់ដែលផុយស្រួយងាយនឹងបាក់បែកសូមប្រើក្រដាសទន់ដូចជាក្រដាសជូតមាត់ឬថង់ផ្លាស្ទិកពពុះវេចខ្ចប់មុននឹងដាក់ចូលក្នុងប្រអប់។
វេចខ្ចប់វត្ថុសើមឬវត្ថុរាវដោយថង់ដែលអ៊ុតជិតឬធុងមានគំរបបិទជិតល្អមុននឹងដាក់ចូលក្នុប្រអប់បញ្ញើដើម្បីការពារការលេចធ្លាយក្នុងពេលដឹកជញ្ជូន។ មិនត្រូវផ្ញើវត្ថុដែលងាយខូចឬស្អុយរលួយតាមសេវាប្រៃសណីយ៍ឡើយ។
ប្រើកំទេចក្រដាសញាត់បំពេញចន្លោះប្រហោងដើម្បីការពារកុំឲ្យអីវ៉ាន់ក្រឡុកចុះឡើងក្នុងពេលដឹកជញ្ជូន។
ប្រើស្កុតស្វិតដើម្បីបិទប្រអប់ដោយបិទជាទំរង់ H តាមឧទាហរណ៍ដូចខាងក្រោម៖
ជំហានទី១
ជំហានទី២
ជំហានទី៣ (ធ្វើដូចជំហានទី១ និង ទី២)
វត្ថុដែលអាចបង្កហានិភ័យដល់សុខភាព សុវត្ថិភាព និងទ្រព្យសម្បត្តិឬបរិស្ថានមិនអាចផ្ញើតាមសេវាប្រៃសណីយ៍បានឡើយ។ នេះគឺរួមទាំងគ្រឿងផ្ទុះ អាវុធ ហ្គាស វត្ថុរាវដែល ងាយឆាបឆេះ ។ល។ វត្ថុទាំងនេះត្រូវបានច្បាប់ហាមឃាត់ក្នុងការ ផ្ញើតាមប្រព័ន្ធសេវាប្រៃសណីយ៍។
Loading...