Bootstrap
just now
Hello, world! This is a toast message.
ម៉ោងធ្វើការ:
7:30 - 17:30 (រៀងរាល់ថ្ងៃ)
ចូលគណនីប្រើប្រាស់
ចុះឈ្មោះ
EN
ខ្មែរ
☰
×
ផ្ញើបញ្ញើ
បញ្ញើក្នុងប្រទេស
បញ្ញើក្រៅប្រទេស
ទិញសម្ភារៈវេចខ្ចប់
ទទួលបញ្ញើ
ជួលប្រអប់
តាមដានបញ្ញើ
កញ្ចប់បញ្ញើដែលខកខាន
ហាង
ប្រអប់វេចខ្ចប់
តែម
កាត
ការធ្វើដំណើរ
សំបុត្រ និងកាលវិភាគ
Airport Transfer
តាក់ស៊ីឯកជន
ទីតាំងប្រៃណីយ៍
សម្រាប់អាជីវកម្ម
បញ្ញើក្នុងក្រុងតែមួយ
ផ្ញើ
ម៉ោង ១២:០០ ថ្ងៃត្រង់
ដឹកជូនដល់អតិថិជន
ក្នុងថ្ងៃតែមួយ
បញ្ញើឆ្លងខេត្តក្រុង
ផ្ញើ
ម៉ោង ១២:០០ ថ្ងៃត្រង់
ដឹកជូនដល់អតិថិជន
ពី ១-៣ ថ្ងៃធ្វើការ
រៀបចំផ្ញើឥឡូវនេះ
ការណែនាំនិងជម្រើសនៃការវេចខ្ចប់បញ្ញើ
រៀបចំវេចខ្ចប់កញ្ចប់បញ្ញីដោយខ្លួនឯងឬ?
សូមវេចខ្ចប់កញ្ចប់ឲ្យបានសមរម្យ
ដើម្បីការពារការខូចខាតក្នុងពេលលើកដាក់និងដឹកជញ្ជូន។ ជ្រើសរើសវិធីវេចខ្ចប់ដូចខាងក្រោម៖
រើសប្រអប់ផ្ទាល់ខ្លួន៖ សន្សំសំចៃដោយប្រើប្រអប់ដែលលោកអ្នកមានស្រាប់ សូមពិនិត្យថាសំបកកេសមាំទាំល្មមក្នុងការផ្ទុកទំនិញរបស់លោកអ្នក។
ជ្រើសរើសប្រើប្រអប់របស់ប្រៃសណីយ៍កម្ពុជាជាច្រើនប្រភេទដែលមានដាក់លក់នៅ
សាខាប្រៃសណីយ៍
ក្បែរលោកអ្នកឬនៅហាងទំនិញនានា។
មិនចាំបាច់ខ្វល់ខ្វាយ លោកអ្នកអាចជ្រើសរើសប្រើប្រអប់
PostPack
ដែលបានគិតបញ្ចូលសេវាប្រៃសណីយ៍រួចជាស្រេច លោកអ្នកអាចផ្ញើទៅគ្រប់ទិសទីទូទាំងប្រទេសក្នុងតម្លៃតែមួយ។
PostPack
ប្រភេទប្រអប់
ទំហំ (សម.)
ចំណុះ (គក.)
តម្លៃ (រៀល)
S
25 x 25 x 20
up to 2
7,000
M
35 x 35 x 30
up to 5
10,000
L
45 x 45 x 40
up to 10
15,000
ការណែនាំក្នុងការវេចខ្ចប់
ដើម្បីឲ្យកញ្ចប់បញ្ញើរបស់លោកអ្នកទៅដល់ទីដោយសុវត្ថិភាព សូមអានការណែនាំក្នុងការវេចខ្ចប់។
ជ្រើសរើសប្រអប់ឲ្យបានសមរម្យ៖ សូមពិនិត្យថាអីវ៉ាន់របស់លោកអ្នកច្រកចូលក្នុងប្រអប់បានសមរម្យ(មិនចង្អៀតពេកនិងមិនរលុងពេក)។ ប្រើប្រអប់ដែលមានភាពមាំទាំនិងបិទស្កុតដែលស្វិតមិនងាយរហែក។
បើអីវ៉ាន់របស់លោកអ្នកមិនអាចដាក់ចូលក្នុងប្រអប់ធម្មតា សូមទៅកាន់សាខាប្រៃសណីយ៍ដែលនៅជិតលោកអ្នកដើម្បីឲ្យបុគ្គលិកយើងខ្ញុំផ្តល់ជាជំនួយ។
ដើម្បីការពារកុំឲ្យអីវ៉ាន់របស់លោកអ្នកវាចខូចទ្រង់ទ្រាយក្នុងពេលដឹកជញ្ជូន សូមប្រើក្រដាសកាតុងរឹងការពារមុនពេលវេចខ្ចប់។
ចំពោះអីវ៉ាន់ដែលផុយស្រួយងាយនឹងបាក់បែកសូមប្រើក្រដាសទន់ដូចជាក្រដាសជូតមាត់ឬថង់ផ្លាស្ទិកពពុះវេចខ្ចប់មុននឹងដាក់ចូលក្នុងប្រអប់។
វេចខ្ចប់វត្ថុសើមឬវត្ថុរាវដោយថង់ដែលអ៊ុតជិតឬធុងមានគំរបបិទជិតល្អមុននឹងដាក់ចូលក្នុប្រអប់បញ្ញើដើម្បីការពារការលេចធ្លាយក្នុងពេលដឹកជញ្ជូន។ មិនត្រូវផ្ញើវត្ថុដែលងាយខូចឬស្អុយរលួយតាមសេវាប្រៃសណីយ៍ឡើយ។
ប្រើកំទេចក្រដាសញាត់បំពេញចន្លោះប្រហោងដើម្បីការពារកុំឲ្យអីវ៉ាន់ក្រឡុកចុះឡើងក្នុងពេលដឹកជញ្ជូន។
ប្រើស្កុតស្វិតដើម្បីបិទប្រអប់ដោយបិទជាទំរង់ H តាមឧទាហរណ៍ដូចខាងក្រោម៖
ជំហានទី១
ជំហានទី២
ជំហានទី៣ (ធ្វើដូចជំហានទី១ និង ទី២)
វត្ថុដែលអាចបង្កហានិភ័យដល់សុខភាព សុវត្ថិភាព និងទ្រព្យសម្បត្តិឬបរិស្ថានមិនអាចផ្ញើតាមសេវាប្រៃសណីយ៍បានឡើយ។ នេះគឺរួមទាំងគ្រឿងផ្ទុះ អាវុធ ហ្គាស វត្ថុរាវដែល ងាយឆាបឆេះ ។ល។ វត្ថុទាំងនេះត្រូវបានច្បាប់ហាមឃាត់ក្នុងការ ផ្ញើតាមប្រព័ន្ធសេវាប្រៃសណីយ៍។
Loading...